You are currently viewing កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសនេសាទ

ពោធិ៍សាត់៖ នៅវេលាម៉ោង ១៤:៣០នាទី ថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២០ កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសនេសាទ ដែលដឹកនាំដោយ ឯកឧត្តម ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់ និងលោក លីវ សេងហ៊ីម អភិបាលនៃគណៈអភិបាល ស្រុកក្រគរ ,លោក ភុំ វិមុល នាយខ័ណរដ្ឋបាលជលផលពោធិ៍សាត់ ចុះបង្រ្កាបបទល្មើសនេសាទស្ថិតក្នុងភូមិ ទី៣ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លទ្ធផលបង្ក្រាបបាន ឧបករណ៍ (ឈិបយន្ត) មួយគ្រឿង, កាណូត ០១គ្រឿង, ដងរុញ ០២ដើម, សាច់ស៊ីប ប្រវែង១៥ម៉ែត និងត្រីចំរុះចំនួន ៥០គីឡូក្រាម ជនសង្ស័យគេចខ្លួនបាត់។
បច្ចុប្បន្នឧបករណ៍ខាងលើរក្សាទុក្ខនៅផ្នែកជលផលក្រគរ។