You are currently viewing ឧត្តមសេនីយ៍ត្រី ខៀវ រដ្ឋា អញ្ជេីញផ្សព្វផ្សាយអនុសាសន៍ សម្តេចតេជោ ហ៊ុន សែន

ឧត្តមសេនីយ៍ត្រី ខៀវ រដ្ឋា អញ្ជេីញផ្សព្វផ្សាយអនុសាសន៍ សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ រសៀលថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ២០២០ នៅស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈនៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលេីផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ត្រី ខៀវ រដ្ឋា ស្នងការរង តំណាងលោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលេីផ្ទៃប្រទេស បានធ្វើការផ្សព្វផ្សាយអនុសាសន៍ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីវិធានការរបស់រាជរដ្ឋាភិបាល ដើម្បីគ្រប់គ្រងផលប៉ះពាល់ពីជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ (ខូវិដ-១៩) និងការព្យួរភាពអនុគ្រោះពន្ធលើទំនិញមួយចំនួន ក្រោមកម្មវិធី «ទំនិញគ្រប់មុខ លើកលែងអាវុធ» (EBA)។ ពិធីនេះមានការចូលរួមពីសំណាកល់លោក នាយ នាយរងការិយាល័យ ប្រធានផ្នែក ព្រមទាំងនាយ នាយរងអាវុធហត្ថចំណុះស្នងការទំនាក់ទំនងកិច្ចការសាធារណៈជាច្រើនរូបទៀត៕