ប៉ៃលិន៖ នៅរសៀលថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន លោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានរៀបចំពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ * មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ * ។ ក្នុងឱកាសនោះផងដែរលោក ឧត្ដមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន បានលើកទឹកចិត្តដោយ បានប្រគល់នៅវត្ថុអនុស្សាវរីយ៍ ដល់នារីៗអាវុធហត្ថខេត្តប៉ៃលិន ចំនួន០៤ នាក់ ក្នុងម្នាក់ៗទទួលបានកាបូប ៣ឈុត និងថវិកាចំនួន ២៥០.០០០៛។