កំពង់ស្ពឺ៖ រសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានបើកពិធីប្រជុំជួរបញ្ជាការ និងជំនាញ ដើម្បីត្រៀមលក្ខណៈផ្សព្វផ្សាយ ការងារសោធននិវត្តន៍ជូនយោធិនទាំងពីរភេទ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាពេលខាងមុខ និងត្រៀមរៀបចំពិធីបិទវគ្គបំប៉នជំនាញកងរាជអាវុធហត្ថលើកទី១ ឆ្នាំ២០២០ និងរៀបចំចូលរួមអបអរសាទរទិវា អន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ ។