ភ្នំពេញ៖ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបលេីកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ”មានសន្តិភាព មានការលេីកកម្ពស់សមភាពយេនឌ័រ” ពិធីនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃសៅរ៍ ទី០៧ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំអគារសេនាធិការដ្ឋាននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ចើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍មេបញ្ជាការរង នាយរងសេនាធិការ នាយរងសេនាធិការ ស្នងការ ស្នងការរង នាយកវិទ្យាស្ថាន នាយកមជ្ឈមណ្ឌល នាយ នាយរងការិយាល័យ នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថដែលមានការពាក់ព័ន្ធ និងនាយ នាយរងអាវុធហត្ថនារីជាច្រើនរូបទៀត។