You are currently viewing អបអរសាទរខួបអនុស្សាវរីយ៍លេីកទី១០៩ទិវាអន្តរជាតិ៨មីនា ឆ្នាំ២០២០

អបអរសាទរខួបអនុស្សាវរីយ៍លេីកទី១០៩ទិវាអន្តរជាតិ៨មីនា ឆ្នាំ២០២០

កណ្តាល៖​ នៅថ្ងៃសក្រ ១៣កេីត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ​ កងរាជអាវុធហត្ថខេត្តកណ្តាលបានដឹកនាំលោក លោកស្រីមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរស្តីទី អនុមន្ទីរការិយាល័យ មេបញាការ មេបញ្ជាការរងក្រុង ស្រុក កងវរអន្តររាគមន៍ ធ្វេីពិធីអបអរសាទរខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០​ ​ក្រោមប្ធានបទ”​មានសន្តិភាព​ មានការលេីកកម្ពស់សមភាពយេនឌ័រ”​

លោកឧត្តមសេនីយ៍ត្រី សំ តុលា បាន មានប្រសាសន៍ថា ស្ត្រីជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការអភិវឌ្ឍន៍គ្រួសារ និងសង្គមជាតិ ដែលមិនអាចខ្វះបាន ការប្រារព្ធធ្វើឡើង ក្នុងទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២០ នេះ ពិតជាចំគោលដៅ ដើម្បីលើកកម្ពស់ស្ថានភាពជីវភាព សិទ្ធិសេរីភាព ឋានៈតួនាទីរបស់ស្រ្តី នៅក្នុងសង្គម ក្នុងនាមយើងជាកម្លាំងកងរាជអាវុធហត្ថ នឹងបន្ដគំាទ្រ ជំរុញដល់ស្ដ្រី ក្នុងការចូលរួមជាស្នូលដ៏សំខាន់ ក្នុងការបំពេញកិច្ចការងារជួយជាតិ មាតុភូមិ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍មេបញ្ជាការ បានផ្តល់ជូនដល់ ស្រ្តី អាវុធហត្ថនៅបាច់ផ្កា និងថវិកាមួយចំនួនផងដែរ ។