You are currently viewing ឧត្តមសេនីយ៍ត្រី ហង្ស ថុល ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច

ឧត្តមសេនីយ៍ត្រី ហង្ស ថុល ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច

កំពង់ធំ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំត្រីមាសទី១ និងទិសដៅត្រីមាសទី២ ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ព្រមទាំងមានការចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយសេនាធិការ នាយរងសេនាធិការ ប្រធានមន្ទីរស្តីទី នាយការិយាល័យ លោកមេបញ្ជាការក្រុង ស្រុក ប្រធានស្នាក់ការសន្តិសុខ ជាច្រើនរូបផងដែរ ។