You are currently viewing ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន បានរៀបចំពិធីអបអរសាទរខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០

ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន បានរៀបចំពិធីអបអរសាទរខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០

ឧត្ដរមានជ័យ : ព្រឹកថ្ងៃព្រហស្បត្តិ៍ ទី៥ ខែមីនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ បានរៀបចំពិធីអបអរសាទរខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ ” មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ ” ពិធីនេះស្ថិតក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តឧត្ដរមានជ័យ និងដោយមានការអញ្ជើញចូលរួមពី លោកមេបញ្ជាការរង នាយសេធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង ស្រុក ស្នាក់ការសន្តិសុខ ព្រមទាំងនាយ នាយរងអាវុធហត្ថដែលពាក់ព័ន្ធ និងអាវុធហត្ថនារី ៦នាក់ ផងដែរ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានមានមតិសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនដល់ អាវុធហត្ថនារីចំនួន ០៧នាក់ ក្នុងនោះឈឺ ១នាក់ ក្នុងម្នាក់ទទួលបានថវិកា ២០០.០០០រៀល និងសម្ភារៈមួយចំនួន សរុប ១ ៤០០ ០០០រៀល។