ពោធិ៍សាត់៖ នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែមីនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ លោក ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយផែនការ ការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនថ្នាក់ដឹកនាំ និងផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងពិធីបុណ្យទន្លេ ថ្ងៃ១៣ ខែមីនា ឆ្នាំ២០២០ នៅខេត្តបាត់ដំបង ដល់នាយទាហា នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត។