You are currently viewing ឧត្ដមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា

ឧត្ដមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា

កំពង់ស្ពឺ៖ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោក ឧត្ដមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ ” ។
ក្នុងឱកាសនោះផងដែរលោក ឧត្ដមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានលើកទឹកចិត្តដោយ បានប្រគល់ថវិកាដល់នារីៗកងរាជអាវុធអាវុធហត្ថខេត្ត ចំនួន០៤រូប និងស្ត្រីគ្រួសារកងរាជអាវុធហត្ថចំនួន០២រូប ព្រមជាមួយនៅបាច់ផ្កាដ៏ស្រស់ស្អាត និងថវិកាសរុបចំនួន ២,១៨០,០០០រៀល ។