ភ្នំពេញៈ វេលាម៉ោង២៣ និង១៥នាទី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ បានធ្វើការ ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀន ស្របពេលកម្លាំងមូលដ្ឋាន កំពុងល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួន ស្ថិតនៅចំណុចភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ បានឱ្យដឹងទៀតថា ជនសង្ស័យមានឈ្មោះ ម៉ាត់ ណាសៀត ជនជាតិខ្មែរអិស្លាម ភេទប្រុស អាយុ២៧ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុម២ ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
+វត្ថុតាងចាប់យករួមមាន៖
០១. ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ០១កញ្ចប់
០២. ម៉ូតូចំនួន ០១គ្រឿង
០៣. លុយខ្មែរចំនួន ៥ពាន់ រៀល និងលុយដុល្លាចំនួន ១ដុល្លា
០៤. ទូរស័ព្ទដៃចំនួន ០១គ្រឿង និងសំភាះផ្សេងៗមួយចំនួន។
ជនងសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ កំពុងកសាងសំណុំរឿងបញ្ចូនកងរាជអាវុធហត្ថរាជធានី ដើម្បីចាត់ការបន្តតាមនីតិវិធី។