បាត់ដំបង៖ នៅព្រឹកថ្ងៃអាទិត្យ ទី០៨ ខែមីនា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង និងមន្ត្រីក្រោមឱវាទបាននាំយកថវិកា មូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ៣៣,២២៩,៥០០រៀល ប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ទោ វ៉ើន សាវុធ ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មគោល ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ។