កំពង់ចាម៖ ព្រឹកថ្ងៃអាទិត្យ ទី០៨ ខែមីនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាម បានរៀបចំពិធីអបអរសាទរខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ ” មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ ” ពិធីនេះស្ថិតក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ចាម និងដោយមានការអញ្ជើញចូលរួមពី លោកមេបញ្ជាការរង នាយសេធិការរង ប្រធានមន្ទីរស្ដីទី អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក ស្នាក់ការសន្តិសុខ ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានមានមតិសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនដល់ អាវុធហត្ថនារីចំនួន ០៩នាក់ ក្នុងម្នាក់ៗទទួលមី១កេះ សារ៉ុង១ ក្រម៉ា១ និងថវិកា ១០០.០០០រៀល សរុបថវិកាអស់១.៧០០.០០០រៀល។