You are currently viewing ឃាត់ខ្លួនយុវជនប្រុស-ស្រីបានចំនួន០៨ នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ និងចែកចាយនូវសារធាតុញៀន

ឃាត់ខ្លួនយុវជនប្រុស-ស្រីបានចំនួន០៨ នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ និងចែកចាយនូវសារធាតុញៀន

ភ្នំពេញៈ វេលាម៉ោង០០ និង៣០នាទី ឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌមានជ័យ បានធ្វើការ ឃាត់ខ្លួនយុវជនប្រុស-ស្រីបានចំនួន០៨ នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ និងចែកចាយនូវសារធាតុញៀន ស្ថិតនៅចំណុច ផ្ទះអង្ការ ភូមិព្រែកទាល់ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌមានជ័យ
បានប្រាប់ភ្នាក់ងារGRK News ឱ្យដឹងទៀតថា ដោយមានការរាយការពីប្រជាពលរដ្ឋ ដែលនៅជិតខាងថាមានក្មេង ស្ទាវ កំពុងប្រមូលផ្ដុំគ្នា ជារៀងរាល់យប់ រកតែដេកពួនពុំ បាន ឃើញដូចនេះ ទើបកម្លាំងខណ្ឌមានជ័យ ចុះទៅកំណត់ទីតាំង រហូតឈានដល់ធ្វើការឃាត់ខ្លួន មនុស្សប្រុសស្រីបានចំនួន ០៨ នាក់នោះ ដែលមានឈ្មោះ ៖
០១. នុត សុខន ភេទប្រុស អាយុ៣៥ឆ្នាំ មានមុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ធំ ក្នុងខណ្ឌមានជ័យ។
០២. ក្រូច សុខឡេង ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅ ភូមិទ្រា សង្កាត់ ស្ទឹងមានជ័យ។
០៣. ហេង គីម ស្រៀង ភេទប្រុស អាយុ១៨ ឆ្នាំ រស់នៅភូមិព្រែកទាល់ សង្កាត់ ស្ទឹងមានជ័យ។
០៤. ថាដា ភេទប្រុស អាយុ ១៦ឆ្នាំ ស្នាក់នៅ ភូមិព្រែកទាល់ ខណ្ឌមានជ័យ។
០៥. ឡយ គីម ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិដំណាក់ធំ ខណ្ឌមានជ័យ។
០៦. យ៉ន ចាន់ធី ភេទស្រី អាយុ ១៦ឆ្នាំ ស្នាក់ភូមិ ព្រែកទាល់ ខណ្ឌមានជ័យ។
០៧. ហុច លីហ្សារ ភេទស្រី អាយុ ១៦ឆ្នាំ ស្នាក់ភូមិ ព្រែកទាល់ ខណ្ឌមានជ័យ។
០៨. ហេង គីមស្រៀង ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិព្រែកទាល់។
+វត្ថុតាងចាប់យករួមមាន៖
០១. ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ០១កញ្ចប់
០២. ជញ្ជីងថ្លឹងថ្នាំចំនួន ០១គ្រឿង
០៣. ទូរស័ទ្ទដៃចំនួន ០៣គ្រឿង
០៤. ដែកកេះ ០២
០៥. ថង់ច្រកថ្នាំមួយចំនួន
០៦. ដាវ ០១ ដើម
០៧. ម៉ូតូចំនួន ០១គ្រឿង
០៨.កង់ចំនួន ០១គ្រឿង
ជនងសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌមានជ័យ កំពុងកសាងសំណុំរឿងបញ្ចូនកងរាជអាវុធហត្ថរាជធានី ដើម្បីចាត់ការបន្តតាមនីតិវិធី។
z

zz

zzz