You are currently viewing អាវុធហត្ថខេត្តស្វាយរៀងបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀន

អាវុធហត្ថខេត្តស្វាយរៀងបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀន

ស្វាយរៀង៖ រសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែមីនា ឆ្នាំ២០២០ សមកិច្ចជំនាញនៃការិយាល័យបទល្មេីសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យ ០១នាក់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសាធាតុញៀន។
សូមបញ្ជាក់ថា៖ នៅវេលាម៉ោង ១៧:១០នាទី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ក្រោមបញ្ជាផ្ទាល់លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង។ បានចាត់តាំកម្លាំងមន្ទីរយុត្តិធម៌ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្វាយរៀង ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្វាយរៀង បានធ្វើការចុះបង្រ្កាបករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខផ្ទះសំណាក់តារា ស្ថិតនៅភូមិរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ភេទប្រុស។
១/ឈ្មោះ ទូច សុភា ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
+ ចាប់យកវត្ថុតាងរួមមានៈ
១.ម្សៅក្រាមពណ៌សថ្លាចំនួន ០៣កញ្ចប់ ។
២.ម្សៅក្រាមពណ៌ឈាមជ្រូកចំនួន ០២កញ្ចប់
៣.ម៉ូតូចំនួន ០១គ្រឿង
៤.ទូរស័ព្ទដៃចំនួន ២គ្រឿង
រហូតដល់ម៉ោង ១៧:៣០នាទី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ដោយបានការអនុញ្ញាត្តពីលោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត និងមានការចូលរួមនឹងសម្របម្រួលដឹកនាំដោយលោក ឈីវ អ៉ិចគង់ ព្រះរាជអាជ្ញារងនៃអយ្យការ អមសាលាដំបូងខេត្ត ធ្វើការឆែកឆេរបន្ទប់ជួលស្ថិតនៅភូមិរោងបន្លែ សង្កាត់
ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
+ ចាប់យកវត្ថុតាងរួមមាន:
១.ម្សៅក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់ធំ
២.សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន
៣.ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង
៤.ប្រាក់រៀលចំនួន ៥៧០,០០០រៀល ។
៥ ប្រាក់ដុល្លាចំនួន ៧០ដុល្លា ។
៦ អត្តសញ្ញាណប័ណ្ណ ០១សន្លឹក ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធខេត្តកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ។