ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ទី០៦ ខែមីនា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល)នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ” នៅវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល)។ លោកឧត្តមសេនីយ៍ទោ តាត ចន្ថា ក៍បានលើកឡើងអំពីប្រវត្តិនៃការតស៊ូរបស់ស្ត្រីក្នុងការទាមទាសិទ្ធិ និងសមភាពយេនឌ័រជូនស្រ្តីទូទាំងពិភពលោកផងដែរ។