You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើពិធីអបអរសាទរខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើពិធីអបអរសាទរខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា

ព្រះសីហនុ៖ នៅរសៀលថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ ២០២០ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរៀបចំពិធីអបអរសាទរខួបលើកទី១០៩ ទិវាអន្តរជាតិ នារី ៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ” ពិធីនេះក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ។

សមាសភាពអញ្ជើញចូលរួមមានលោក មេបញ្ជាការរង នាយសេនាធិការស្តីទី នាយរងសេនាធិការ ប្រធានអនុប្រធានមន្ទីរស្តី នាយការិយាល័យ នាយរដ្ឋបាលសរុប មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងស្នាក់ការសន្តិសុខ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត សរុបចំនួន១១២នាក់។
នាឱកាសនេះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានលើកទឹកចិត្តដល់នារី នៃកងរាជអាវុធហត្ថទាំងអស់ ត្រូវបន្តចូលរួមខិតខំ ប្រឹងប្រែង យកអស់ស្មារតីទទួលខុសត្រូវ ដើម្បីសម្រេចបានជោគជ័យថ្មីៗក្នុងអង្គភាព ក៏ដូចគ្រួសារខ្លួនផងដែរ និងបានជូនបាច់ផ្កាដ៏ស្រស់ស្អាត ព្រមទាំងឧបត្ថម្ភថវិកា ជូនកងរាជអាវុធហត្ថនារី ចំនួន១០នាក់ និងចុងភៅនារី ចំនួន០៤នាក់ សរុបចំនួន១៤នាក់ ដោយក្នុង០១នាក់ ទទួលបានទឹកប្រាក់ ៤០០.០០០រៀល សរុបទឹកប្រាក់ ៥.៦០០.០០០រៀល។