កំពង់ធំ៖ ថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ ” មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ ” ព្រមទាំងមានការចូលរួមពីសំណាក់អស់លោកមេបញ្ជាការរង នាយ នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរស្តីទី នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងក្រុង ស្រុក ប្រធានស្នាក់ការសន្តិសុខ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តសរុបចំនួន១០២នាក់ នារី ១៤នាក់ ។
នាឱកាសនេះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានលើកទឹកចិត្តដល់នារី នៃកងរាជអាវុធហត្ថទាំងអស់ ត្រូវបន្តចូលរួមខិតខំ ប្រឹងប្រែង យកអស់ស្មារតីទទួលខុសត្រូវ ដើម្បីសម្រេចបានជោគជ័យថ្មីៗក្នុងអង្គភាព ក៏ដូចគ្រួសារខ្លួនផងដែរ ជាការពិតណាស់ស្ត្រីជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការអភិវឌ្ឍន៍គ្រួសារ និងសង្គមជាតិ ដែលមិនអាចខ្វះបាន ការលើកកម្ពស់សិទ្ធិសេរីភាព ឋានៈតួនាទីរបស់ស្រ្តី នៅក្នុងសង្គម ក្នុងនាមយើងជាកម្លាំងកងរាជអាវុធហត្ថ នឹងបន្តគាំទ្រ ជំរុញដល់ស្ដ្រី ក្នុងការចូលរួមជាស្នូលដ៏សំខាន់ ក្នុងការបំពេញកិច្ចការងារជួយជាតិ មាតុភូមិ ក្នុងឱកាសនោះដែរ លោក ឧត្តមសេនីយ៍ត្រី ក៏បានផ្តល់ជូនដល់កងរាជអាវុធហត្ថនារី ចំនួន១៤នាក់ ក្នុងម្នាក់ៗទទួលបាន ៖
– ថវិការបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន១០០.០០០៛ និងថវិការបស់កងរាជអាវុធហត្ថខេត្ត១០០.០០០,៛ សារ៉ុង១ សំពត់សឹងសូត្រ១ និងមី១កេស ។