You are currently viewing លោក វរសេនីយ៍ក មួន សុវណ្ណដា អញ្ជើញបើកវគ្គបំប៉នជំនាញកងរាជអាវុធហត្ថប្រចាំឆមាសទី១ ឆ្នាំ២០២០

លោក វរសេនីយ៍ក មួន សុវណ្ណដា អញ្ជើញបើកវគ្គបំប៉នជំនាញកងរាជអាវុធហត្ថប្រចាំឆមាសទី១ ឆ្នាំ២០២០

រតនគិរី៖ នាព្រឹកថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី បានធ្វើការបើកវគ្គបំប៉នជំនាញកងរាជអាវុធហត្ថប្រចាំឆមាសទី១ ឆ្នាំ២០២០ ក្រោមអធិបតីលោក វរសេនីយ៍ក មួន សុវណ្ណដា មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្ត ដោយមានសិក្ខាមចូលរួមរៀនសូត្រចំនួន៧១នាក់ មានរយៈពេល៣០ថ្ងៃ ក្នុងនោះដោយដាក់បញ្ចូលនៅមុខវិជ្ជាសំខាន់ៗដូចជា មុខវិជ្ជាយោធា កងរាជអាវុធហត្ថ អប់រំចិត្តសាស្ត្រ ច្បាប់ វិទ្យាសាស្ត្រសង្គមជាដើម ។ បន្ទាប់មកលោកមេបញ្ជាការរង បានធ្វើការណែនាំដល់សិក្ខា ត្រូវខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រស្តាប់គ្រូបង្ហាត់ពន្យល់តាមមុខវិជ្ជានីមួយៗ ដើម្បីក្លាយជាធនធានមនុស្យប្រកបដោយសមត្ថភាពខ្ពស់ក្នុងការសិក្សាឆមាស១ឆ្នាំ២០២០ ។ ដោយមានការអញ្ជើញចូលរួមពីលោកនាយសេនាធិការរង ប្រធានមន្ទីរស្តីទី មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងប្រធានស្នាកសន្តិសុខជាច្រើនរូបទៀត ។