ពោធិ៍សាត់៖ ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នៅបញ្ជាការរដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ លោក ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយនូវគំរូររបាយការណ៍ថ្មីរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់នាយទាហាន នាយទាហានរង អាវុធហត្ថខេត្ត។