បន្ទាយមានជ័យៈ ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលជំហ៊ានដំបូងលើបេក្ខជនដែលបានដាក់ពាក្យចូលបំរើក្នុងជួរកងរាជអាវុធហត្ថ
រវាងអនុគណ:កម្មការ(ក្រុមទី២)ជ្រើសរើសនាយទាហានរងនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងក្រុមការងារជ្រើសរើសនាយទាហានរងនៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំដោយឧត្ដមសេនីយ៍ត្រី ស្រ៊ុន គឹមស៊្រៀង នាយការិយាល័យបុគ្កលិក កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានអនុគណ:កម្មការ(ក្រុមទី២)និង លោកវរ:សេនីយ៍ឯក ស៊ុន សម្បត្តិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តនិងជាប្រធានក្រុមការងារថ្នាក់ខេត្ត។
ការត្រួតពិនិត្យលើបេក្ខជនទាំង២៨នាក់នេះគឺមាន៧ វិញ្ញាសារ ៖
១/សរសេរតាមអាន ២/រត់ចម្ងាយ ៣/អាប់ដូមីណូ ៤/ពួយអាវ៉ង់ ៥/ពិនិត្យសុខភាព ៦/វាស់កម្ពស់ ៧/ថ្លឹងទម្ងន់។