You are currently viewing ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន ប្រារព្ធពិធីអបអរសាទរខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា

ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន ប្រារព្ធពិធីអបអរសាទរខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា

ព្រៃវែង ៖ នៅ ព្រឹក ថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង បានដឹកនាំមន្ត្រីអាវុធហត្ថក្រោមឱបាទធ្វើពិធីអបអរសាទរខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ”មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ” លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន បាន មានប្រសាសន៍ថា ស្ត្រីជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការអភិវឌ្ឍន៍គ្រួសារ និងសង្គមជាតិ ដែលមិនអាចខ្វះបាន ការប្រារព្ធធ្វើឡើង ក្នុងទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២០ នេះ ពិតជាចំគោលដៅ ដើម្បីលើកកម្ពស់ស្ថានភាពជីវភាព សិទ្ធិសេរីភាព ឋានៈតួនាទីរបស់ស្រ្តី នៅក្នុងសង្គម ក្នុងនាមយើងជាកម្លាំងកងរាជអាវុធហត្ថ នឹងបន្តគាំទ្រ ជំរុញដល់ស្ដ្រី ក្នុងការចូលរួមជាស្នូលដ៏សំខាន់ ក្នុងការបំពេញកិច្ចការងារជួយជាតិ មាតុភូមិ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានផ្តល់ជូនដល់គ្រួសារមេបញ្ជាការង ចំនួន ៨ នាក់ ម្នាក់ៗទទួលបានថវិកា ១០០.០០០រៀលនិងស្រ្តីអាវុធហត្ថចំនួន ៨ នាក់ ក្នុងម្នាក់ៗទទួលបានសំពត់សឹងមួយ ក្រណាត់សាច់សូត្រលាតមួយ និងថវិកាចំនួន១០០,០០០រៀល ។