You are currently viewing ឧត្តមសេនីយ៍ទោ នាង សុជីវី អញ្ជើញផ្សព្វផ្សាយការងារសោធននិវត្តន៍កងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ទោ នាង សុជីវី អញ្ជើញផ្សព្វផ្សាយការងារសោធននិវត្តន៍កងរាជអាវុធហត្ថ

ស្វាយរៀង៖ នៅថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានរៀបចំពីធីប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ដល់មន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀង។ ពិធីនេះក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ឧត្ដមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់ ក្រុមការងារកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក លោកស្រីមេបញ្ជាការរង លោកនាយរងសេនាធិការដ្ឋាន លោក អនុប្រធានមន្ទីរ លោក លោកស្រីនាយការិយាល័យ លោកមេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៨ និងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។