You are currently viewing ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី អញ្ជើញផ្សព្វផ្សាយការងារសោធននិត្តន៍កងរាជអាវុធហត្ថ!

ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី អញ្ជើញផ្សព្វផ្សាយការងារសោធននិត្តន៍កងរាជអាវុធហត្ថ!

កណ្តាល៖ ថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល លោក ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារកសាងកម្លំាង និងជាប្រធានក្រុមការងារទី១ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍កងរាជអាវុធហត្ថខេត្តកណ្តាល ដោយបានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្តខេត្ត លោក លោកស្រីមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរស្តីទី អនុមន្ទីរ មេបញ្ជាការក្រុង ស្រុកនាយការិយាល័យ ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធ ជាច្រើនរូបផងដែរ។