You are currently viewing ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថប្រចាំសប្ដាហ៍ទី២ ខែមីនា ឆ្នាំ២០២០

ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថប្រចាំសប្ដាហ៍ទី២ ខែមីនា ឆ្នាំ២០២០

ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី០១១ ខែមីនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំសប្តាហ៍ទី២ ខែមីនា ឆ្នាំ២០២០។
ខ្លឹមសារនៃការប្រជុំនេះរួមមាន ត្រួតពិនិត្យចុងក្រោយ ផែនការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ក្នុងពិធីបុណ្យទន្លេ នៅខេត្តបាត់ដំបង, ត្រួតពិនិត្យចុងក្រោយ ផែនការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងពិធីសមយុទ្ធនាគមាសឆ្នាំ២០២០ នៅស្រុកជំគិរីខេត្តកំពត, ត្រួតពិនិត្យចុងក្រោយផែនការយុទ្ធដំណើរទៅស្រុកជុំគិរីខេត្តកំពត។