កណ្តាល៖ ថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារកសាងកម្លាំង និងជាប្រធានក្រុមការងារទី១ នឹងមានការអញ្ជើញចូលរួមដោយ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការខេត្ត មេបញ្ជាការរងខេត្ត ពិភាក្សាការងារ ត្រួតពិនិត្យលើលក្ខណៈសម្បត្តិវាយតម្លៃ និង សម្ភាសន៍ លើបុគ្គល ជាអាវុធហត្ថដែលចូលសោធននិវត្តន៍ម្នាក់ៗជាក់ស្តែង ផ្អែកលើសមត្ថភាព និងឆន្ទៈផ្ទាល់ខ្លួន ៕