You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ និងរក្សាទុកនូវសារធាតុញៀន

កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ និងរក្សាទុកនូវសារធាតុញៀន

ព្រៃវែងៈ វេលាម៉ោង១៤ និង១៥នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង បានធ្វើការបង្ក្រាបករណីប្រើប្រាស់ និងរក្សាទុកនូវសារធាតុញៀន០១លើក ស្ថិតនៅចំណុចទួលវាលព្រះប្រាំ ស្ថិតនៅក្នុងភូមិ ខ្នយ ឃុំតាកោ ស្រុក ពោធិរៀង ខេត្តព្រៃវែង ។
បើតាមសំដីកម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង បានរៀបរាប់ថា កម្លាំងបានធ្វើការ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ដែលមានឈ្មោះ៖
០១. ផុនសុភ័ស្ស ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ សុន្ដិសុខក្រុមហ៊ុន ប្រូធិច ទីលំនៅបច្ចុប្បន្ន ភូមិខ្ចោកត្បូង ឃុំពពិសស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
០២. លី មីឡា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ កសិករ រស់នៅភូមិស្គរដាច ឃុំតាកោ ស្រុកពោធិរៀង ខេត្តព្រៃវែង។
+វត្ថុតាងចាប់យករួមមាន៖
០១. ម្ស៉ៅក្រាមពណ៌ស ចំនួន០២កញ្ចប់
០២. ទូរស័ព្ទដៃចំនួន០៣គ្រឿង
០៣. ឧបករណ៍សម្រាប់ជក់ថ្នាំចំនួន ០១សំរាប់
០៤. ម៉ូតូចំនួន ០២គ្រឿង
០៥. ប្រាក់ចំនួន ១៥ម៉ឺនរៀល
ជនងសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងអាវុធហត្ថខេត្តព្រៃវែង កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។
e

ee

eee

eeee