You are currently viewing ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី ត្រួតពិនិត្យលើលក្ខណៈសម្បត្តិវាយតម្លៃ វុធហត្ថដែលចូលសោធននិវត្តន៍

ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី ត្រួតពិនិត្យលើលក្ខណៈសម្បត្តិវាយតម្លៃ វុធហត្ថដែលចូលសោធននិវត្តន៍

តាកែវ៖ ព្រឹកថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារកសាងកម្លាំង និងជាប្រធានក្រុមការងារទី១ បានធ្វើការដឹកនាំនៅមន្រ្តីក្រោមឱវាទ ដោយមានការអញ្ជើញចូលរួមពីរ លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការខេត្ត មេបញ្ជាការរង ប្រធានមន្ទីរស្តីទី នាយការិយាលយ័ ក្រុង ស្រុក ស្នាក់ការ គោដៅ ពិភាក្សាការងារ ត្រួតពិនិត្យលើលក្ខណៈសម្បត្តិវាយតម្លៃ និង សម្ភាសន៍ លើបុគ្គល ជាអាវុធហត្ថដែលចូលសោធននិវត្តន៍ម្នាក់ៗជាក់ស្តែង ដោយផ្អែកលើសមត្ថភាព និងឆន្ទៈផ្ទាល់ខ្លួន៕