You are currently viewing ឧត្តមសេនីយ៍ទោ នាង សុជីវី ផ្សព្វផ្សាយការងារសោធននិវត្តន៍នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង

ឧត្តមសេនីយ៍ទោ នាង សុជីវី ផ្សព្វផ្សាយការងារសោធននិវត្តន៍នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង

ព្រៃវែង៖ នៅថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង បានរៀបចំពីធីប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ដល់មន្ត្រីកងរាជអាវុធហត្ថខេត្តព្រៃវែង ។ ពិធីនេះក្រោមគណៈអធិបតីភាពលោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីសំណាក់ ក្រុមការងារកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង១៣ និងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត ។
លោកឧត្តមសេនីយ៍ទោ នាង សុជីវី បានធ្វើការផ្សព្វផ្សាយសេចក្តីណែនាំច្បាប់ស្តីអំពីការងារសោធននិវត្តន៍ ដើម្បីឲ្យនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទូទាំងខេត្តបានយល់ជ្រូតជ្រាបទៅតាមច្បាប់ អនុក្រឹត្យ រឺប្រកាសរបស់ក្រសួងការពារជាតិ និងពង្រឹងសតិអារម្មណ៍របស់កងរាជអាវុធហត្ថដែលចូលនិវត្តន៍ ធ្វើការវាយតម្លៃលក្ខណៈសម្បត្តិ ដោយផ្អែកលើសមត្ថភាព សុខភាពនិងឆន្ទៈ។
លោកបានបញ្ជាក់ថា តាមច្បាប់យោធិនទាំងពីភេទ ដែលត្រូវដាក់ឲ្យចូលនិវត្តន៍ ផ្អែកតាមឋានន្តរស័ក្កអាយុ ចំពោះយោធិនអាជីព ដែលមានវិន័យ គុណសម្បត្តិ មានសមត្ថភាពធ្វើការងារ មានសុខភាពល្អ រឺជាអ្នកជំនាញឯកទេស ប៉ុន្តែដល់អាយុត្រូវចូលនិវត្តន៍អាចសុំបំរើការងារបាន មួយឆ្នាំម្តងដោយមានការយល់ព្រមពីរដ្ឋមន្ត្រីក្រសួងការពារជាតិ និងមិនលើសពីប្រាំឆ្នាំនោះទេ។
ឧត្តមសេនីយ៍ទោ បានបន្តទៀតថា ចំពោះអ្នកដែលមានឈ្មោះត្រូវចូលសោធននិវត្តន៍ចំនួន ៣៦ នាក់ ត្រូវបានធ្វើការវាយតម្លៃ បើសិនជាមានសុខភាពខ្សោយ គឺត្រូវឲ្យគាត់ចូលសោធននិវត្ថន៍ តាមសំណូមពរ និងតាមការកំណត់នៃច្បាប់ ព្រោះគាត់មិនអាចបំរើការងារបានទៀតទេ ចំពោះទូលេខនេះមិនមែនខេត្តជាអ្នកកំណត់ទេ គឺជាការកំណត់របស់ថ្នាក់លើ ហើយចំពោះអ្នកដែលមិនទាន់ដល់អាយុ ចូលនិវត្តន៍ក៏មិនអាចស្នើរសុំបានដែរ ក្នុងនេះមានពីដំណាក់កាល ដំណាក់កាលទីមួយ គឺការវាយតម្លៃរបស់ថ្នាក់ខេត្តដោយ មានការប្រជុំពេញអង្គពីសំណាក់ មេបញ្ជាការ មេបញ្ជការរង នាយសេនាធិការ នាយការិយាល័យជំនាញ ដំណាក់កាលទីពីរ គឺថ្នាក់លើ និងចុះមកត្រួតពិនិត្យ។
ឆ្លៀតក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ដល់កងកម្លាំងដែលដល់អាយុចូលសោធននិវត្តន៍ គឺទទួលបានកិត្តិយស មោទនៈភាព សេចក្តីថ្លៃថ្នូរ និងរក្សាបានប្រាក់សោធន៍ ត្រឹមត្រូវសមរម្យ ផ្ទុយពីកងកម្លាំងដែលមិនគោរពវិន័យកងទ័ពហើយត្រូវអង្គភាពបណ្តេញចេញ ឬរត់ចោលអង្គភាព គឺបាត់បង់គ្រប់យ៉ាងទាំងអស់។ ក្នុងចំណោមអ្នកដល់អាយុ ចូលនិវត្តន៍និងត្រូវសុំបន្តការងារ ក៏បានបង្ហាញអោយឃើញនូវទឹកចិត្តរបស់កងកម្លាំង នៅតែគោរពស្រឡាញ់ និងពេញចិត្តក្នុងការបំពេញតួនាទី-ភារកិច្ច ក្នុងអង្គភាពកងរាជអាវុធហត្ថខេត្ត ដោយផ្អែកលើការសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ និងមានជំនឿជឿជាក់ លើការដឹកនាំស្ថាប័នកងរាជអាវុធហត្ថ របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រកបដោយសុខសន្តិភាពក្រោមនយោបាយឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជាតិទាំងមូល។ ដូច្នេះ ក្នុងនាមជាកងកម្លាំងកងរាជអាវុធហត្ថ ត្រូវមានគោលជំហរការពារបូរណភាពទឹកដី ការពារព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ព្រមទាំងការពារសុខសន្តិភាពប្រទេសជាតិ និងត្រូវប្រកាន់គោលការវិន័យ ៥យ៉ាងសំខាន់ៗគឺ៖ ១.ត្រូវមានសុខភាពរឹងមាំជានិច្ច ២.មានសមត្ថភាពពេញលេញ ៣.មានមុខធ្វើការជាប្រចាំនិងភាពទំនួលខុសត្រូវលើការងារ ៤.ការគោរពវិន័យ និង ៥.ត្រូវមានជំនាញការងារច្បាស់លាស់ ។