You are currently viewing ឧត្តមសេនីយ៍ត្រី កែវ សុផល ប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា

ឧត្តមសេនីយ៍ត្រី កែវ សុផល ប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា

កំពត៖ នៅថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១០៩ ទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ” មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ” ពិធីនេះក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក មេបញ្ជាការរង លោកនាយរងសេនាធិការ អនុប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង-ស្រុក និងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការបានមានប្រសាសន៍ថា ស្ត្រីជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការអភិវឌ្ឍន៍គ្រួសារ និងសង្គមជាតិ ដែលមិនអាចខ្វះបាន ការប្រារព្ធធ្វើឡើង ក្នុងទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២០ នេះពិតជាចំគោលដៅ ដើម្បីលើកកម្ពស់ស្ថានភាពជីវភាព សិទ្ធិសេរីភាព ឋានៈតួនាទីរបស់ស្រ្តី នៅក្នុងសង្គម ក្នុងនាមយើងជាកម្លាំងកងរាជអាវុធហត្ថនឹងបន្តគាំទ្រ ជំរុញដល់ស្ដ្រីក្នុងការចូលរួមជាស្នូលដ៏សំខាន់ក្នុងការបំពេញកិច្ចការងារជួយជាតិ មាតុភូមិ។ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានផ្តល់ជូនដល់អាវុធហត្ថនារីចំនួន ៧នាក់ និងនារីចុងភៅ០១នាក់សរុប០៨នាក់ក្នុងម្នាក់ៗទទួលបានថវិកាចំនួន២៨០០០០រៀល(ម្ភៃប្រាំបីម៉ឺនរៀល)។