បាត់ដំបង៖ នៅរសៀលថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង លោក ឧត្តមេសនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង និងក្រុមតិភូអមដំណើរ បានអញ្ជើញចុះត្រួតពិនិត្យភូមិសាស្ត្រជាក់ស្ដែងតាមដងផ្លូវជាតិ ក្នុងនឹងទីតាំងផ្សេងៗក្នុងក្រុងបាត់ដំបង ដើម្បីត្រៀមរៀបចំផែនការ រក្សាការពារការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងរក្សាសុវត្ថិភាព ក្នុងឱកាសប្រារព្ធពិធីបុណ្យទន្លេលើកទី៦ ឆ្នាំ២០២០ នៅខេត្តបាត់ដំបង ក្រោមប្រធានបទ “ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព” ដែលនឹងត្រូវប្រារព្ធរៀបចំធ្វើនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ។