ភ្នំពេញ៖ ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំពិធីប្រគល់សញ្ញាបត្រមន្ត្រីគរបាលយុត្តិធម៌ ដល់សិក្ខាកាមវគ្គបណ្ដុះបណ្តាល មន្ត្រីនគរបាលយុត្តិធម៌ជំនាន់ទី២៣ ក្រោមអធិបតីភាពលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសដោយមានការអញ្ជើញចូលរួមពីសំណាក់ ឧត្តមសេនីយ៍, មេបញ្ជាការរង, នាយ នាយរងសេនាធិការដ្ឋាន, ស្នងការ ស្នងការរង, នាយកវិទ្យាស្ថាន, នាយកមជ្ឈមណ្ឌល,នាយការិយាល័យ, មេបញ្ជាការកងអន្តរាគមន៍ ព្រមទាំងសិក្ខាកាមជាច្រើនរូបផងដែរ៕