You are currently viewing កម្លាំងអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

តាកែវ៖ វេលាម៉ោង១៦ និង ១០នាទី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា មេបញ្ជាការរងទទួលផែនយុត្តិធម៌ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ឯក ឆេងហួតព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត កំពតបានចុះបង្ក្រាបមុខសញ្ញាប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់នៅចំនុច ភូមិអង្គសុភី ឃុំអង្គសុភីខាងកើត ស្រុកកំពង់ ត្រាចខេត្តកំពត ឃាត់ខ្លួនជនសង្ស័យបាន ០១នាក់ឈ្មោះ សំរិត ហ៊ាង ភេទប្រុស អាយុ១៩ឆ្នាំមុខរបរមិនពិតប្រាដក រស់នៅកន្លែងកើតហេតុខាងលើ និងដកហូតវត្ថុតាងម្សៅក្រាមសថ្លាចំនួន០១កព្ចាប់ និងទូរសព្ទ័ចំនួន ០១គ្រឿង។ បច្ចប្បន្នជនង្ស័យនិងវត្ថុតាងត្រូវបានការិយាល័យជំនាញកសាងសំនុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕