ពោធិ៍សាត់៖ ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានធ្វើពិធី អបអរសាទរខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ (មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ) ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដែលមានការចូលរួម លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ស្នាក់ការសន្តិសុខទាំង៣ និងចែកជូនវត្ថុអនុស្សាវរីយ៍ដល់ អាវុធហត្ថនារី ចំនួន១០នាក់ ក្នុងម្នាក់ៗ ទទួលបានទឹកក្រូច ០១កេះ, ទឹកសុទ្ធ ០១កេះ, សារុង ០១ និងថវិកា ១០០,០០០រៀល។