បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ទោ អ៊ុ សាខន នាយរងសេនាធិការដ្ឋាន តំណាងលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានទទួលស្វាគមន៍ក្រុមការងារ១៥៧ សាខាក្រុងប៉ោយប៉ែត ដឹកនាំដោយលោក គង់ រិទ្ធា ប្រធានចលនាយុវជន១៥៧ ប្រចាំក្រុងប៉ោយប៉ែត រួមជាមួយព្រះគ្រូសរណវិចិត្រធម្ម ហឿម សុវណ្ណារ៉ា ទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសង្ឃរាជរាជាធិបតី កិត្តឧទ្ទេសបណ្ឌិត ទេព វង្ស ទទួលបន្ទុក”ផ្សព្វផ្សាយព្រះពុទ្ធសាសនា និងសង្គម” ព្រះចៅអធិការ វត្តគីរីធម្មរាជ (ហៅវត្តភ្នំតារូងតារាជ) ស្ថិតក្នុងភូមិស្រាងខ្ពស់ ឃុំពង្រ ស្រុក រលាប្អៀរ ខេត្តកំពង់ឆ្នាំង អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងយកអំណោយចែកជូនដល់យុវជនដែលកំពុងស្ដារនីតិសម្បទា ផ្ដាច់សារធាត់ញៀន នៅទីបញ្ចាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អំណោយរួមមានអង្ករ ១៧០០គីឡូក្រាម, មី ១០០កេស, ត្រីខ ១០០យួរ ស្មើ ១០០០កំប៉ុង, ទឹកត្រី ១០០យួរ ស្មើ ៦០០ដប, ទឹកស៊ីអ៊ីវ ១០០យួរ ស្មើ ៦០០ដប, អំបិល ១០០កញ្ចប់ ស្មើ ៥០ គីឡួក្រាម, ស្ករស ១០០កញ្ចប់ ស្មើ ៥០ គីឡូក្រាម, ឆៃពៅ ១០០កញ្ចប់ និងគ្រឿងឧបភោគ បរិភោគមួយចំនួនផងដែរ៕