កែប៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត កែប លោក ឧត្តមសេនីយ៍ឯក ស៊ិន សូផានី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារ កសាងកម្លាំងង ប្រធានក្រុមការងារទី ១ បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យលក្ខណៈសម្បត្តិអាវុធហត្ថដែលមានឈ្មោះចូលសោធននិវត្តន៍ និងបានសម្ភាសន៍លើបុគ្គលម្នាក់ៗ ពីបញ្ហា សុខភាព សមត្ថភាព និងឆន្ទះ របស់ខ្លួន។ ក្នុងពិធីនេះដែរមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ខេង ទីតូ មេបញ្ជាការ លោកមេបញ្ជាការរង លោកប្រធានមន្ទីរស្តី ទីនាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក នាយទាហាន នាយទាហានរង ចំណុះបញ្ជាការកងរាជអាវុធហត្ថខេត្តច្រើនរូបទៀត។