កំពង់ធំ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ច និងការងារកងរាជអាវុធប្រចាំខែមីនា និងទិសដៅខែមេសា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយសេនាធិការដ្ឋាន នាយរងសានាធិការដ្ឋាន ប្រធានមន្ទីរស្តីទី នាយការិយាល័យ លោកមេបញ្ជាការក្រុង ស្រុក ប្រធានស្នាក់ការសន្តិសុខ ជាច្រើនរូបផងដែរ ។