You are currently viewing អាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ ០៣នាក់ទៅអយ្យការអមសាលាដំបូងខេត្ត

អាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ ០៣នាក់ទៅអយ្យការអមសាលាដំបូងខេត្ត

ព្រះសីហនុ៖ នៅវេលាម៉ោង១៥:០០នាទីរសៀល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន០៣នាក់ រួមនឹងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណី ប្រើអំពើហឹង្សាលើអ្នកកាន់កាប់អចលនវត្ថុ ដោយសុច្ចរិត ករណីក្លែងឯកសារសាធារណ: និងប្រើប្រាស់ឯកសារក្លែង ប្រព្រឹត្តិនៅចំណុចភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់។
១./ ឈ្មោះ សុខ ណាក់ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកចាំដី មានស្រុកកំណើតខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់។
២./ ឈ្មោះ ហុង ចាន់ឌី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចុងភៅ មានស្រុកកំណើតភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅភូមិគគីរ ឃុំ បិតត្រាំង ស្រុកព្រៃនប់។
៣./ ឈ្មោះ លី ប្រុស ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានស្រុកកំណើតស្រុកព្រែកប្រសប់ ខេត្តក្រចេះ បច្ចុប្បន្នស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់។
វត្ថុតាងរួមមានរថយន្ដ ចំនួន១គ្រឿង, ម៉ូតូ ចំនួន១គ្រឿង, ម៉ាស៊ីនភ្លើង ចំនួន២គ្រឿង, ប៉ុសផ្សារដែក ចំនួន២គ្រឿង និងធូបផ្សារ ៦សុង, រណាយន្ដ ចំនួន១គ្រឿង, កាំបិតលៀម ចំនួន៥, រណា ចំនួន១, ម៉ូទ័រកាត់ដែក ចំនួន១គ្រឿង, ពូថៅ ចំនួន២, ដែករនាប ចំនួន៥០ដើម, ចង្កៀងហ្វា ចំនួន១, ញញួរ ចំនួន២, វីស ចំនួន៥ថង់, អត្តសញ្ញាណប័ណ្ណ ចំនួន៦, ប័ណ្ណបើកបរ ចំនួន១, ប័ណ្ណធនាគារABA ចំនួន២, មួកអង្គការ ចំនួន១, អាវប៉ារ៉ា ចំនួន១, ខ្សែភ្លើង ចំនួន៣ដុំ, ចម្ពាមកៅស៊ូ ចំនួន៥, ពិលឆក់ ចំនួន១ និងទូរសព្ទ័ដៃ ចំនួន២គ្រឿង