ថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាម បានរៀបចំកម្មពិធី ប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ ដល់នាយ នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ចាម។ ពិធីនេះក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាប្រធានក្រុមការងារទី២ បានដឹកនាំនៅមន្រ្តីក្រោមឱវាទ និងត្រួតពិនិត្យការងារមួយចំនួននឹងដោយមានការអញ្ជើញចូលរួមពីរ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការខេត្ត មេបញ្ជាការរង ប្រធានមន្ទីរស្តីទី នាយការិយាលយ័ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ស្នាក់ការ និងនាយ នាយទាហានរងទាំងអស់។