រតនគិរី៖ ព្រឹកថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី បានរៀបចំពិធីអបអរសាទរខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទមានសន្តិភាព មានការលើកកម្ពស់សមភយេនឌ័រ។ ពិធីនេះក្រោមអធិបតីភាពលោ ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអវុធហត្ថខេត្តរតនគិរី និងមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរស្តីទី នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង ក្រុង-ស្រុក ប្រធានស្នាក់ការសន្តិសុខ ជាច្រើនរូបទៀត។