ស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានប្រជុំត្រួតពិនិត្យការអនុវត្តតួ នាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែមីនាទិសដៅការងារខែមេសា ឆ្នាំ២០២០ និង ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចការងារកងរាជអាវុធហត្ថ ត្រីមាសទី១ ទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២០ ក្រោមអធិបតីលោក ឧត្តមសេនីត្រី អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងមានការចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរស្តីទី នាយការិយាល័យ និងមេបញ្ជាការក្រុង ស្រុក ស្នាក់ការព្រមទាំងនាយទាហានរង នៃករាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។