កំពត៖ ព្រឹកថ្ងៃសុក្រ ៥ ទី១៣ ខែមីនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារកសាងកម្លាំង និងជាប្រធានក្រុមការងារទី១ បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញផ្សព្វផ្សាយការងារសោធននិវត្តន៍កងរាជអាវុធហត្ថ និងបានធ្វើការពិភាក្សាការងារ ត្រួតពិនិត្យលើលក្ខណៈសម្បត្តិវាយតម្លៃសម្ភាសន៍លើបុគ្គលអាវុធហត្ថដែលត្រូវចូលសោធននិវត្តន៍ម្នាក់ៗជាក់ស្ដែង ផ្អែកលើសុខភាពសមត្ថភាពនិងឆន្ទៈផ្ទាល់ខ្លួន ដោយមានការអញ្ជើញចូលរួមពីរ សំណាក់លោក ឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរស្តីទី នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ស្នាក់ការសន្តិសុខ និងនាយទាហាន.នាយទាហានរងនៃកងរាជអាវុធហត្ថចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។