ព្រះសីហនុ៖ នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព សមយុទ្ធរួមគ្នាកម្ពុជា-ចិន (នាគមាស ឆ្នាំ២០២០) ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ឯក អគ្គនាយករង នៃអគ្គនាយកដ្ឋានសម្ភារៈ បច្ចេកទេស ក្រសួងការពារជាតិ លោកឧត្តមសេនីយ៍ទោ មេបញ្ជាការរង មូលដ្ឋានកងទ័ពជើងទឹក+ជើងគោក លោកវរសេនីយ៍ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត លោកនាយសេនាធិការស្តីទី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងស្នាក់ការសន្តិសុខ នាយការិយាល័យប្រតិបត្តិការ មេបញ្ជាការកងអនុសេនាធំការពារ ព្រមទាំងនាយទាហានដែលមានការពាក់ព័ន្ធ ជាច្រើនរូបផងដែរ។