រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង១៤និង០០នាទី សព ឯកឧត្តម ឧត្តមសេនីយ៍ត្រី សុខ គ្រីន នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដង្ហែចេញពីគេហដ្ឋានមកកាន់ឈាបណដ្ឋានវត្តទួលទំពូង។ ឯកឧត្តម ឧត្តមសេនីយ៍ឯក តេង ឈួន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចូលរួមជាអធិបតីភាព ក្នុងពិធីប្រទានភ្លើងនៅវេលាម៉ោង១៥និង០០។ ក្នុងពិធីនេះដែរ មានការចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ ស្នងការ នាយរងសេនាធិការដ្ឋាន ស្នងការរង និងនាយទាហាននៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួនប្រមាណជាង១២០នាក់ ព្រមទាំងសមាជិកគ្រួសារសព ភ្លៀវកិត្តិយសជាច្រើនរូបទៀត។ សូមបញ្ជាក់ថា ឯកឧត្តម ឧត្តមសេនីយ៍ត្រី សុខ គ្រីន បានទទួលមរណភាពនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង៤និង៣០នាទី ដោយរោគាពាធ។ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សុខ គ្រីន នាយទាហានមួយរូបដែលពេញមួយជីវិតរបស់ ឯកឧត្តម បានបូជាក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ និងរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។ សូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តម សុខ គ្រីន បានអញ្ជើញសោកសុខទៅកាន់សុគតិភព។
ឧត្តមសេនីយ៍ឯក តេង ឈួន ចូលរួមជាអធិបតី ក្នុងពិធីប្រទានភ្លើងបូជាសព ឧត្តមសេនីយ៍ត្រី សុខ គ្រីន
- Post author:Eng Hy
- Post published:August 14, 2015
- Post category:ការងារក្រៅពីតួនាទីអាវុធហត្ថ / គោលនយោបាយ