ក្រចេះ៖ អនុវត្តតាមការណែនាំ និងចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ នៅវេលាម៉ោង១០ នឹង ២០ នាទី ព្រឹក កម្លាំងអាវុធហត្ថខេត្ត សហការជាមួយរដ្ឋបាលព្រៃឈើស្រុកស្នួល ដឹកនាំដោយលោក វរសេនីយ៍ទោ សួន បូណា នាយរងសេនាធិការ បានឃាត់ រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង (5T) ពណ៌ស ស្លាកលេខកំពង់ធំ ៣A ០៥៤៨ ដឹកធ្យូងចំនួន ១២៨បេ នៅចំណុចភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ បំរុងដឹកចេញទៅលក់នៅប្រទេសវៀតណាម៕
បច្ចុប្បន្នវត្តុតាងរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្នួលដើម្បី ចាត់ការតាមនីតិវិធី។