យោងតាមផែនការរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស លេខ១៨/២០១៦ ផ.ក ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ស្ដីពីការផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រកងរាជអាវុធហត្ថប្រចាំឆមាសទី១ ឆ្នាំ២០១៦
ថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ បានរៀបចំ ពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្តប្រចាំឆមាសទី១ ឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ និងមានការចូលរួមពីសំណាក់ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថចំនួន ១៨៣នាក់ ។ វគ្គអប់រំចិត្តសាស្រ្តនេះ ឧទ្ទេសនាមដោយលោកវរសេនីយ៏ទោ ស្រ៊ុន សោភ័ណ មេបញ្ជាការរង ទទួលការងារកសាងកម្លាំង ។