កោះកុង៖ នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានប្រជុំផ្សព្វផ្សាយ ការងារសោធននិវត្តន៍ កងរាជអាវុធហត្ថខេត្តកោះកុង និងប្រគល់លិខិតសរសើររបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងនោះមានការចូលរួមពីលោកមេបញ្ជាការ មេបញ្ជាការរង នាយរងសេនាធិការ នាយលេខាធិការដ្ឋាន ប្រធានមន្ទីរ(ស្តីទី) នាយការិយាល័យ យេនឌ័រ និងមេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហតហ្ថក្រុង-ស្រុក ស្នាក់ការសន្តិសុខ ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តកោះកុងជាច្រើនរូបទៀត។