You are currently viewing ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះត្រួតពិនិត្យទីតាំង ការពារសន្តិសុខ សុវត្ថិភាព

ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះត្រួតពិនិត្យទីតាំង ការពារសន្តិសុខ សុវត្ថិភាព

ព្រះសីហនុ៖ ព្រឹកថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះត្រួតពិនិត្យទីតាំង ការពារសន្តិសុខ សុវត្ថិភាព សម្ភារៈយោធា នៃសាធារណ:រដ្ឋប្រជាមានិតចិន នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីត្រៀមចូលរួមធ្វើសមយុទ្ធរួមគ្នាកម្ពុជា-ចិន (នាគមាស ឆ្នាំ២០២០) លើទីលានបាញ់គ្រាប់ពិតតេជោសែនជុំគិរី របស់កងពលតូចលេខ៧០ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ស្ថិតក្នុងភូមិសាស្រ្ត ភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។