ក្រចេះ៖ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានរៀបចំកម្មវិធីប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តក្រចេះ ក្រោមអធិបតីភាពលោក ឧត្ដមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការអញ្ជើញចូលរួមពីលោក ឧត្ដមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងក្រុមការងារ ព្រមទាំងមេបញ្ជាការរង នាយ នាយរងសេនាធិការរដ្ឋាន ប្រធានអនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន ក្រុង/ស្រុក ស្នាក់ការសន្តិសុខ នាយទាហាន នាយទាហានរង និងយេនឌ័រជាច្រើនរូបផងដែរ។