ភ្នំពេញ៖ នៅវេលាម៉ោង០៨:០០នាទី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ក្រុមការងារស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី សូរ សារិន ស្នងការរង តំណាងដ៏លោក ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការ ស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំយកថវិកាសប្បុរសជន នៃសមាជិក ក្នុងស្នងការ ប្រគល់ជូន លោក វរសេនីយ៍ទោ មាន សំអាត ជំនួយការការិយាល័យព្រហ្មទណ្ឌ ស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលទទួលរងភ្លើងឆេះផ្ទះ កាលពីវេលាម៉ោង១០:៣០នាទីយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ ដែលមានទីតាំងស្ថិតនៅភូមិ១២ ក្រុម៧៧ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ សរុបទឹកប្រាក់ចំនួន ១១,៣១០,០០០៛ (ដប់មួយលានសាមសិបមួយម៉ឺនរៀលគត់) ក្នុងនោះផងដែរលោក វរសេនីយ៍ទោ មាន សំអាត សូមថ្លែងអំណរគុណជូនចំពោះលោក ឧត្តមសេនីយ៍ទោ ប្រធានស្នងការ និងសមាជិកដែលបានចូលរួមជួយគ្នាក្នុងគ្រាលំបាកនេះ។